អត្ថប្រយោជន៍ទាំង១០យ៉ាងពីទឹកខ្ញីដែលអ្នកមិនធ្លាប់បានដឹង
ខ្ញី គ្រាន់តែលឺដល់ឈ្មោះរុក្ខជាតិនេះភ្លាមមិត្តអ្នកអានប្រាកដជាបានស្គាល់យ៉ាងច្បាស់ថាវាមានប្រយោជន៍ច្រើនប៉ុណ្ណាចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង។ ខ្ញីអាចប្រើបានច្រើនយ៉ាងទៅតាមសភាពជាក់ស្តែងដូចជាធ្វើជាគ្រឿងទេស ជាឧសថបុរាណ ជាភេសជ្ជះ.............។ អត្ថប្រយោជន៍របស់ខ្ញីមានច្រើនមែនទែនសម្រាប់សុខភាពរបស់មនុស្ស ហើយក្នុងអត្ថបទនេះយើងខ្ញុំនឹងលើកយកនូវភាពអស្ចារ្យរបស់ភេសជ្ជះ ទឹកខ្ញី មកជូនលោកអ្នកដែលមិនធ្លាប់បានដឹងពីមុនមកថាតើវាពិសេសយ៉ាងណា
ជាតំបូងយើងខ្ញុំនឹងបង្ហាញពីរបៀបផលិតទឹកខ្ញីងាយៗជូនដល់លោកអ្នកសិន មុនឈានចូលដល់ការរៀបរាប់ពីគុណប្រយោជន៍របស់ខ្ញី។
គ្រឿងផ្សំសម្រាប់ភេសជ្ជះនេះមាន ៤មុខគឺ
- ខ្ញីចិតជាបន្ទះៗប្រហែល៨ទៅ១០បន្ទះ
- ទឹកកកដុំ
- ទឹកឃ្មុំ
- ទឹកធម្មតាឬទឹកសុទ្ធ
- យកខ្ញីបន្ទះ ដាក់ចូលក្នុងម៉ាសុីនកិនទឹកផ្លែឈើរួចបន្ថែមទឹកបន្តិចប្រហែល៣០មីលីលីត្រ ដោយក្រឡុកអោយសព្វ
- ប្រើតម្រងច្រោះយកទឹកខ្ញីដែលក្រឡុករួចដើម្បីច្រោះយកកាកខ្ញីចេញ
- ជាចុងក្រោយយកទឹកខ្ញីដែលច្រោះរួចក្រឡុកលាយជាមួយទឹកកកដុំអោយសព្វរួចបន្ថែមទឹកឃ្មុំ តាមចំនូលចិត្តនៃរសជាតិផ្អែម
គុណប្រយោជន៍
- ប្រឆាំងការរលាកដោយមេរោគ តាមការសិក្សាបានបង្ហា្ថញថា ខ្ញី មានសារធាតុប្រឆាំងនិងទប់ស្កាត់ការបង្ករោគមកលើសារពាង្គកាយ ព្រមទាំងមាន Antioxidants ជួយអោយសម្រួលដល់ចលនាឈាមរត់បានល្អប្រសើរ
- ការពារជម្ងឺមហារីក ពិតណាស់ដែលខ្ញីត្រូវបានអ្នកវិទ្យាសាស្ត្របកស្រាយថាវាពិតជាអាចការពារជម្ងឺមហារីកបានជាពិសេសមហារីកសុដនដែលជាសត្រូវយាយីអាយុជីវិតរបស់ស្ត្រី
- ជួយដល់សម្ពាធឈាម ខ្ញីថែមទាំងអាចជួយដល់សម្ពាធឈាមរបស់អ្នកផងដែរដោយញ៉ាំវាលាយជាមួយទឹកឃ្មុំ
- កាត់បន្ថយការឈឺចាប់ ខ្ញីដើរតួរជាភ្នាក់ងារកាត់បន្ថយការឈឺចាប់ក្នុងរាងកាយមនុស្សក្នុងករណីមួយចំនួនដូចជា ឈឺធ្មេញ ឈឺក្បាល.......................
- ជួយដល់ប្រព័ន្ថរំលាយអាហារ លក្ខណះពិសេសមួយទៀតរបស់ទឹកខ្ញីគឺជួយដល់ប្រព័ន្ធរំលាយអាហារដោយជម្រុញចលនាក្រពះពោះវៀនអោយដំណើរការបឺតស្រូបសារធាតុចិញ្ចឹមបានល្អព្រមទាំងទប់ស្កាត់បញ្ហាប្រព័ន្ធរំលាយអាហារផងដែរ
- កាត់បន្ថយកូឡេស្តេរ៉ូល ទឹកខ្ញីល្អបំផុតសម្រាប់អ្នកលើសទម្ងន់ដោយវាជួយដុតបំផ្លាញសារធាតុខ្លាញ់ក្នុងសារពាង្គកាយជៀសវាងពីជម្ងឺលើសឈាម
- ការពារផ្តាសាយ ខ្ញីត្រូវបានគេប្រើប្រាស់ជាថ្នាំព្យាបាលផ្តាសាយផងដែរដោយវានឹងទប់ស្កាត់វីរុសផ្តាសាយមិនអោយយាយីអ្នកបានឡើយ
- រលាកសន្លាក់ ខ្ញីមានគុណប្រយោជន៍មួយទៀតគឺជួយព្យាបាលនឹងការពារជម្ងឺរលាកសន្លាក់ដោយសារធាតុធម្មជាតិដែលមាននៅក្នុងខ្ញីនឹងជួយអោយកន្លែងរលាកជាសះស្បើយ
- ជួយដល់សក់ បើសិនជាអ្នកចង់បានសក់ស្អាត ភ្លឺរលោង អ្នកគូរតែប្រើទឹកខ្ញីជាសាប៊ូសម្រាប់កក់សក់អោយបានញឹកញាប់ព្រោះសារធាតុប្រេងរបស់ខ្ញីនឹងជួយធ្វើសុបិន្តរបស់អ្នកដូចក្តីប្រាថ្នា
- កំចាត់មុន សម្រាប់លោកអ្នកដែលមានបញ្ហា មុន លោកអ្នកអាចសាកល្បងញ៉ាំទឹកខ្ញីលមើលហើយតាមដានមើលថាតើមហិទ្ធិរិទ្ធរបស់ទឹកមានអានុភាពយ៉ាងណា