Header Ads

Header Ads

វិធីដែលអ្នកបើកបរយន្តហោះប្រើដើម្បីគេចពីការវាយប្រហារដោយមីសុីល


ការវាយប្រហារទៅលើយន្តហោះដោយប្រើមីសុីលតែងតែកើតមានជារឿយៗមិនថាចំពោះយន្តហោះយោធាឬសុីវិលនោះទេ ជាក់ស្តែងយន្តហោះរបស់អាកាសចរម៉ាឡេសុីអ៊ែរឡាញត្រូវបានវាយប្រហារដោយមីសុីលនៅជិតព្រំដែនរបស់អ៊ុយក្រែនហើយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ វាជាការលំបាកមួយសម្រាប់អាកាសយានិកក្នុងការរំដោះខ្លួនពីគ្រាប់មីសុីលដែលកំពុងហោះសំដៅមករកយន្តហោះ ព្រោះថាបច្ចេកវិទ្យាដែលបំពាក់លើមីសុីលត្រូវបានអភិវឌ្ឍន៍ដល់កម្រិតខ្ពស់មួយទៅហើយសម្រាប់ការកម្ទេចយន្តហោះរបស់សត្រូវ។ ក៏ប៉ុន្តែ អ្នកបច្ចេកទេសផ្នែកផលិតឧបករណ៍ទប់ទល់នឹងមីសុីលក៏មិនឈរស្ងៀមដែរពួកគេបានខិតខំស្រាវជ្រាវស្វែងរកដំណោះស្រាយរហូតដល់ផលិតបាននូវឧបករណ៍មួយប្រភេទអោយឈ្មោះថា Flare។

 យន្តហោះC130  Herculesប្រើFlareគេចពីមីសុីល

 Flareត្រូវបានផលិតឡើងដើម្បីជួយយន្តហោះអោយគេចផុតពីការវាយប្រហារដោយមីសុីលបាន ៦០ ទៅ ៧០ភាគរយដែរដោយវានឹងបង្វែងដានមីសុីលមិនអោយបំផ្លាញយន្តហោះបាន។
   ខាងក្រោមនេះជារូបភាពមួយចំនួននៅពេលដែលយន្តហោះប្រើFlareដើម្បីគេចចេញពីមីសុីល។
 A10 Thunderbolt 

F16 Fighter Falcon


Powered by Blogger.