វិស័យទេសចរណ៍កម្ពុជាកាន់តែធ្វើពិពិធកម្មភ្ញៀវ
វិស័យទេសចរណ៍កម្ពុជាកាន់តែធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនតាមរយៈការបង្កើនជើងហោះហើរ និងការមកដល់របស់ភ្ញៀវទេសចរកាន់តែមានចម្រុះជាតិសាសន៍ ។
លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ឧសភាថា បន្ទាប់ពីកម្ពុជាបង្កើតជើងយន្តហោះជាមួយបណ្តាប្រទេសនានា គឺបានជំរុញឲ្យភ្ញៀវទេសចរប្តូរទិសដៅមកទស្សនានៅកម្ពុជាកាន់តែច្រើន និងចម្រុះជាតិសាសន៍ ។ លោកបន្តថា អ្វីដែលធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ និងកើនឡើងនោះ គឺកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ក្រៅពីតំបន់ទេសចរណ៍វប្បធម៌ ដូចជា តំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុងជាដើម សុទ្ធសឹងជាកន្លែងទាក់ទាញ។ លើសពីនេះ វិស័យកសិកម្មកម្ពុជា ក៏ជាឱកាសមួយចូលរួមចំណែក និងបង្ហាញអំពីផលិតផលរបស់ខ្លួន ក៏ដូចជាឱកាសលើកទឹកចិត្តកសិករកម្ពុជាផងដែរ ។
លោកមានប្រសាសន៍ថា ៖ « ចំណុចសំខាន់មួយទៀតដែលបានជំរុញឲ្យភ្ញៀវទេសចរចូលមកទស្សនាកាន់តែច្រើនឡើងៗ និងមានជនជាតិខុសៗគ្នានោះ គឺកម្ពុជាបានបង្កើតជើងយន្តហោះជាមួយបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ » ។ លោកបន្តថា ៖ «កាលណាយើងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរទៅប្រទេសណាមួយ គឺបានចូលរួមផ្សព្វផ្សាយយ៉ាងធំអំពីសក្តានុពល ជាពិសេស វិស័យទេសចរណ៍ដែលកម្ពុជាមាន » ។
លោក លូ ម៉េង បន្ថែមថា ក្រៅពីតំបន់ទេសចរណ៍ អ្វីដែលនាំឲ្យមានការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត គឺម្ហូបអាហារក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើដល់សេវាហូបចុកផងដែរ ជាពិសេស អង្កររបស់កម្ពុជាក៏បានចាត់ទុកជាសក្តានុពលមួយក្នុងការជួយពង្រីកវិស័យទេសចរណ៍ ដើម្បីជំរុញការទាក់ទាញកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការមកដល់របស់ភ្ញៀវទេសចរមកទស្សនាកម្ពុជា រយៈពេល២ខែដើមឆ្នាំនេះ សម្រេចបានកំណើនពីរខ្ទង់ឡើងវិញ ដោយសារភ្ញៀវមកពីគោលដៅសំខាន់ៗកើនឡើង ហើយភ្ញៀវទេសចរចិនឆ្នាំនេះបានជាប់ចំណាត់ថ្នាក់លេខ១ ជំនួសភ្ញៀវទេសចរវៀតណាម ដែលបានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
តាមការព្យាកររបស់ក្រសួងទេសចរណ៍នៅឆ្នាំនេះ កម្ពុជានឹងទទួលបានភ្ញៀវចំនួន៥,៤លាននាក់ ខណៈឆ្នាំ២០១៦កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរ៥លាននាក់ កើនឡើង៥% បើធៀបនឹងឆ្នាំ២០១៥ ៕