អត្ថប្រយោជន៍5យ៉ាងនៃការបរិច្ចាគឈាម
ការបរិច្ឆាគឈាមជារៀងរាល់ថ្ងៃជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើននៅទូទាំងពិភពលោក។ ការបរិច្ចាគឈាមល្អសម្រាប់សុខភាពរបស់អ្នកបរិច្ចាគ ព្រមទាំងអ្នកដែលត្រូវការវា ។ វាជាការសំខាន់ណាស់ដែលការបរិច្ចាគឈាមត្រូវធ្វើឡើងតែនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក ឬធនាគារឈាម និងមានវត្តមានរបស់អ្នកជំនាញវេជ្ជសាស្ត្រ ។ អ្នកបរិច្ចាគឈាមត្រូវធានាថា ពួកគេមានសុខភាពល្អដើម្បីជៀសវាងបញ្ហាសុខភាពណាមួយដល់អ្នកដែលត្រូវការឈាម ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដែលអ្នកអាចនឹងមិនដឹង
១-ការបរិច្ចាគឈាមគឺល្អសម្រាប់សុខភាពរបស់អ្នក ។ វាជួយកាត់បន្ថយបរិមាណជាតិដែកក្នុងរាងកាយ និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ។
យោងតាមការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិប័ត្រ American Journal of Epidemiology អ្នកបរិច្ចាគឈាម គឺទំនងជាភាគរយតិចជាង៨៨%ក្នុងការកើតជំងឺគាំងបេះដូង ។ ករណីនេះដោយសារតែនៅពេលដែលមាននរណាម្នាក់ផ្តល់ឈាម ជាតិដែកមួយចំនួននឹងត្រូវបានយកចេញពីរាងកាយរបស់ពួកគេដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ។
២-ការបរិច្ចាគឈាមក៏អាចបន្ថយហានិភ័យនៃជំងឺមហារីក ។ ការបរិច្ចាគឈាមទៀងទាត់មានការទាក់ទងជាមួយនឹងការថយចុះហានិភ័យនៃការកើតមហារីករួមមានមហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងមហារីកបំពង់ក ។
៣-នៅពេលនរណាម្នាក់បរិច្ចាគឈាម ពួកគេទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ។
អ្នកបរិច្ចាគឈាមទទួលបានការពិនិត្យរាងកាយខ្នាតតូច និងអាចដឹងពីកម្រិតសម្ពាធឈាមរបស់ពួកគេ ព្រមទាំងកម្រិតកូឡេស្តេរ៉ូលដែលជាកត្តាសំខាន់ទាំងពីរក្នុងការរក្សាសុខភាព ។
៤-រួមជាមួយនឹងការពិនិត្យសុខភាព អ្នកបរិច្ចាគឈាមនឹងទទួលបានការវិភាគឈាមដោយឥតគិតថ្លៃ និងត្រូវបានជូនដំណឹងពីប្រភេទឈាមរបស់ពួកគេ ។ ឈាមដែលត្រូវបានបរិច្ចាគនឹងត្រូវយកទៅពិនិត្យពីកត្តាសុខភាពមួយចំនួនដើម្បីប្រាកដថា វាអាចប្រើសម្រាប់ការបរិច្ចាគបាន ។
កត្តាមួយចំនួនដែលត្រូវពិនិត្យក្នុងឈាមដែលបានបរិច្ចាគរួមមានមេរោគអេដស៍ ស្វាយ និងជំងឺរលាកថ្លើម ។ ប្រសិនបើឈាមមានកត្តាសុខភាពដែលមិនអាចបរិច្ចាគបាន វានឹងត្រូវចោល ហើយអ្នកជំងឺដែលបានបរិច្ចាគឈាមនឹងត្រូវបានគេជូនដំណឹងពីបញ្ហានេះ ។
៥-ការបរិច្ចាគឈាមគឺជាវិធីសម្រកទម្ងន់បានមួយផោនលឿនបំផុត ៕