Header Ads

Header Ads

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពី​បទ​បង្ក​ហិង្សា

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​បញ្ជូន​ជនសង្ស័យ​៤​នាក់ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​៦​នាក់​រង​របួសធ្ងន់​ស្រាល នៅ​ចំណុច​ក្នុង​កាស៊ីណូ​ផ្សាយ​៥ មក​កាន់​ទី​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃ​ទី​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ។

ជនសង្ស័យ​ដែល​បង្ករ​ហេតុ​៤​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧ ជា​បន្តបន្ទាប់ និង​បញ្ជូន​មក​កាន់ ទី​បញ្ជារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ដោះស្រាយ​បន្តរ​ទៅ​តាម​ច្បាប់ ។ ជនសង្ស័យ ទី​១-​ឈ្មោះ ចក់ អ៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២-​ឈ្មោះ វុន សុ​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៣-​ឈ្មោះ ស៊ិ​ន វ៉ា​ន់​នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ សាន្ត ស​ន្ថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់ រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ដកហូត​បាន​វត្ថុ​តាង​រួម​មាន សោ​ម៉ា​ឡេ​ត​ដែក​ពណ៌​ស ប្រវែង ៣៧​ស​.​ម ចំនួន​០១​ដើម ដំបង​ឈើ​ជ្រុង​មុខ​០៤ ស​.​ម និង​ប្រវែង​៥២​ស​.​ម ចំនួន​០១​ដើម ព្រមទាំង​ដំបង​ឈើ​ជ្រុង​តូច ប្រវែង ៦២​ស​.​ម ចំនួន​០១​ដើម ។ គួរ​រំលឹក​ថា ជនសង្ស័យ​ទាំង​៤​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ ចំនួន​នាក់ ៦​នាក់ នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ​ផ្សាយ​៥ ស្ថិត​នៅ​ភូមិ ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​០៦​នាក់ រួម​មាន​ទី​១-​ឈ្មោះ ហេង ណា​ទី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​ត្រង​ក្បាល​ពីលើ​ត្រចៀក​ចំនួន​០១​កន្លែង ប្រវែង​១០​ស​.​ម (​របួស​ធ្ងន់ធ្ងរ​) ទី​២-​ឈ្មោះ លីង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​របួសស្រាល​) ទី​៣-​ឈ្មោះ អន ភក្ដី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​របួសស្រាល​) ទី​៤-​ឈ្មោះ ហ៊ុន ឆា​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​របួសស្រាល​) ទី​៥-​ឈ្មោះ សុខ ប៊ុ​ន​តឹង ហៅ​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសស្រាល​) ទាំង​០៥​នាក់​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ទី​៦-​ឈ្មោះ ហ៊័​ង ជី​ដែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​របួសស្រាល​) រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ៕
Powered by Blogger.