លក់ជិតគ្នាទាស់ពាក្យសំដីបន្តិចបន្តួចឈានទៅប្រើហិង្សាឈាមស្រោចខ្លួន
មានករណីអំពើហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារក្តាម ស្ថិតក្នុងភូមិ ថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បង្កឡើងដោយបុរសអ្នកលក់ដូរគ្រឿងសមុទ្រពីរនាក់ដែលដាក់បង្គាលក់ជិតគ្នារួចទាស់ពាក្យសំដីគ្នាក៏កើតជាអំពើហិង្សា ។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងកែបបានឲ្យដឹងថា ករណីអំពើហឹង្សាដែលបានកើតឡើងគឺបង្កហេតុដំបូងរឿងអ្នកលក់បង្គាពីរនាក់បានដាក់បង្គាលក់ជិតគ្នាមិនដឹងជាមានបញ្ហាអ្វីស្រាប់តែគេឮសូរជជែកគ្នាឮៗដាក់គ្នា ។ ក្រោយមកគេឃើញបុរសម្នាក់ឈ្មោះ ម៉ុក មករា អាយុ២៦ឆ្នាំ បានទាញពូថៅកាប់ទៅលើគូភាគីដែលទាស់ពាក្យសំដីគ្នាឈ្មោះ ម៉ាត់ ណូត ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម១ពូថៅត្រូវចំលើត្រចៀកខាងឆ្វេងបណ្តាលឲ្យរងរបួសឈាមហូរស្រោចពេញខ្លួន រួចក្រោយពីកាប់ហើយបានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះមានទីលំនៅកន្លែងកើតហេតុខាងលើ រីឯជនបង្កមានទីលំនៅភូមិអូក្រសារ សង្កាត់អូក្រសារ ក្រុងកែប ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះក្រោយពីកើតហេតុត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ក្នុងករណីអំពើហិង្សាដោយចេតនាខាងលើសមត្ថកិច្ចកំពុងបន្តនីតិ វិធីដើម្បីហៅជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមសន្តិវិធី ៕