កម្តៅភ្លើងស្នេហាត្រីកោណបណ្តាលឱ្យប្តីដើមចាក់សាំងដុតផ្ទះប្រពន្ធ
ស្នេហាត្រីកោណរវាងប្តីដើម និងប្តីចុងខណៈប្រទះឃើញប្រពន្ធកំពុងដេកជាមួយប្តីក្រោយរួចក៏បានទៅទិញសាំងយកមកចាក់ដុតផ្ទះប្រពន្ធទាំងកំរោល បណ្តាលឱ្យឆេះម៉ត់ព្រមទាំងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង និងរងរបួសធ្ងន់បុរសវ័យចំណាស់២នាក់រួចយកទៅព្យាបាលនៅមន្ទីរពេទ្យបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកជិតខាង ។ ហេតុការណ៍បង្កឱ្យឆេះផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកជិតខាងមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុទាំងយប់ភ្លាមថា មានប្តីប្រពន្ធឈ្លោះគ្នាដោយប្រើអំពើហិង្សាថែមទាំងដុតផ្ទះឆេះអស់រលីង ព្រមទាំងបណ្តាលឱ្យរបួសធ្ងន់បុរស២នាក់ទៀតផង ។ លោកបានបន្តថា ក្រោយកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុក៏បានសន្និដ្ឋានថា រឿងនោះគឺជាករណីស្នេហាត្រីកោណទេ មិនមែនជារឿងចោរលួចដុតផ្ទះនោះទេ ព្រោះប្តីដើមបានយកគ្នាជាប្តីប្រពន្ធពុំមានរៀបការអ្វីនោះទេហើយបានកូនស្រីម្នាក់អាយុ១០ឆ្នាំ រួចឈ្លោះទាស់ទែងគ្នាបែកគ្នាទៅធ្វើការជាជាងឈើនៅភ្នំពេញបានមួយរយៈ ប៉ុន្តែមិនទាន់ដាច់ស្រេចនឹងគ្នាខណៈនោះខាងប្រពន្ធក៏បានយកបុរសម្នាក់មកដេកនៅផ្ទះធ្វើជាប្តីប្រពន្ធរហូតដល់សព្វថ្ងៃនេះទៅ បានរយៈប្រមាណ៣ទៅ៤ខែក៏មានរឿងនេះកើតឡើងតែម្តងទៅ ។
លោកបានបញ្ជាក់ទៀតថា ជនសង្ស័យជាប្តីដើមមានឈ្មោះ សុខ ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរត់គេចខ្លួនបាត់បន្ទាប់ពីបានដុតផ្ទះប្រពន្ធ ។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធក្រោយមានប្តីឈ្មោះ យ៉ុង បូរី អាយុ៥១ឆ្នាំ ជាជាងឈើ និងប្រពន្ធឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ រស់នៅជាប្តីប្រពន្ធនឹងគ្នារស់នៅភូមិ-ឃុំខាងលើ ។ បច្ចុប្បន្នជនរងគ្រោះ ២នាក់ប្តីប្រពន្ធក្រោយដែលត្រូវរបួសធ្ងន់ដោយសារប្តីដើមចាក់សាំងដុតផ្ទះរលាកពេញខ្លួននោះកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងដុតដៃដុតជើងដើម្បីស្វែងរកចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះជនសង្ស័យសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ ៕