បញ្ជូនជនសង្ស័យប្រុស-ស្រី21នាក់ទៅសាលាដំបូង
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន២១នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។
ក្នុងនោះដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញ ដែលបានសហការជាមួយតាមបណ្តាខណ្ឌ ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទាំង២១នាក់ រួមទាំងចាប់យកវត្ថុតាងគ្រឿងញៀនបានចំនួន៩៣កញ្ចប់ ប្រភេទម៉ាទឹកកក និងគ្រឿងញៀន៣១កញ្ចប់ ទៀតពីក្មេងស្រីម្នាក់មិនទាន់គ្រប់អាយុ(អនីតិជន)ដែលត្រូវបានបញ្ជូនឲ្យទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ ។
ជនសង្ស័យប្រុស-ស្រីទាំង២១នាក់នេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់គ្នាកាលពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០១៧ ខណៈពួកគេកំពុងធ្វើសកម្មភាព ជួញដូរ និងចែកចាយ រួមទាំងប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យទាំងអស់កំពុងស្ថិតធ្វើការសាកសួរ គឺនៅមិនទាន់បានចោទប្រកាន់ជាផ្លូវការណ៍នៅឡើយទេ ៕