Header Ads

Header Ads

ចាប់​បាន​ចោរលួច​ម៉ូតូ​២​នាក់

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចោរលួច​ម៉ូតូ ឆក់​ទូរស័ព្ទ នឹង​កាបូប​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​រួច​យក​មក​សួរនាំ​នៅ​អធិការ​នគរបាល​ក្រុង​ភ្លាម​ៗ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត ។

ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែឧសភា​ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ទាំង​២​នាក់ ក្នុង​ក្រុង​សៀមរាប ។ លោក​វរសេនីយ៍ត្រី នួន សក្តិ ចំរើន​រិ​ទ្ធ អធិការរង​ទទួល ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​ក្រុង​សៀមរាប​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧​នេះ​ថា ដោយ​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​លោក​បាន​ដាក់​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​ប​អង្កេត ដោយ​លទ្ធផល នៅ​ថ្ងៃ​ទី​១២​ខែឧសភា នគរបាល​យើង​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ជា​ចោ​ប្លន់​បាន​ចំនួន​២​នាក់ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ នឹង​ឆក់​កាបូប កាលពី​វេលា​ម៉ោង​១​និង​១០​យប់​ថ្ងៃ​ទី​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្រោយ​ភោជនីយដ្ឋាន​ស៊ុប​ឆ្លាម​២ ក្នុង​ក្រុម​ទី​៥ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទី​១.​ឈ្មោះ ជីវ លាភ​ហេង (​ហៅ​ម៉ា​ប់​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​ធ្វើការ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១០​និង​២០​នាទី នៅ​ចំណុច ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​) និង​ជនសង្ស័យ​ទី​២.​ឈ្មោះ ម៉ី គឹ​ម​ឆេ​ង (​ហៅ​អូន​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ភូមិ បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហេង សំណាង (​ហៅ​ជេស​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៥ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា វត្ថុ​តាង​ដែល​ដកហូត​បាន ពី​ជនសង្ស័យ​រួម​មាន ទូរ​សព្ទ័​ម៉ាក​ណូ​គា (Nokia) ចំនួន​០១​គ្រឿង ព​ណ័​ក្រហម ម៉ូតូ​ចំនួន​០២​គ្រឿង ទី​១.​ម៉ាក ស៊ូ​មមើ​អ៊ិ​ច​(ZoomerX) លេខ​ម៉ាស៊ីន JF62E.3101104 លេខ​តួរ JF6211H-5101104 ទី​២.​ម៉ាក ហុងដា​ឌ្រី​ម C125 លេខ​ម៉ាស៊ីន 8736041 លេខ​តួរ 8736041 ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ រីឯ ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ៕
Powered by Blogger.