តូចចិត្តខឹងសង្សារមានស្រីច្រើន លោតសម្លាប់ខ្លួនពីលើសណ្ឋាគារជាន់ទី៦
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយបានលោតសម្លាប់ខ្លួនពីជាន់ទី៦ នៃសណ្ឋាគារ CA & SA នៅក្នុងទីក្រុងកោះពេជ្រ ព្រោះតែខឹងនឹងសង្សារបស់ខ្លួនមានស្រីច្រើន និងមិនសូវស្រឡាញ់ខ្លួន ក្រោយពីទើបតែបានស្គាល់គ្នាបានចំនួន៥ ទៅ៦ថ្ងៃនោះ។ ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៤ និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ៦០៣ ជាន់ទី៦ របស់សណ្ឋាគារ CA &SA ផ្លូវបេតុង ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សោម ស្រីប៉ិច អាយុ២៨ឆ្នាំ មុខរបលក់គ្រឿងកាឡៃ ស្នាក់នៅផ្ទះលេខ ២៤៣E2 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
មុនពេលកើតហេតុ កាលពីវេលាម៉ោង៥ និង ២៦នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ត្រីរងគ្រោះ និងសង្សារបស់ខ្លួនម្នាក់ឈ្មោះ សៅ ប៊ុនធឿន អាយុ៣០ឆ្នាំ បានទៅពឹងមិត្តភក្តិម្នាក់ឱ្យយករថយន្តជូនពួកគេមកជួលបន្ទប់សណ្ឋាគារ CA&SA ខាងលើ ដើម្បីស្នាក់នៅជាមួយគ្នាក្នុងរយៈពេលចំនួន២ថ្ងៃ បានមួយសន្ទុះពួកគេក៏នាំគ្នាចេញទៅក្រៅអស់វិញ លុះដល់ម៉ោង៧ល្ងាចថ្ងៃដដែល ក៏បានឃើញស្ត្រីរងគ្រោះទៅដល់ផ្ទះវិញ និងមុជទឹកស្លៀកពាក់ស្អាតបាតរួចហើយ ក៏បានសុំម្តាយថា <<សុំទៅខួបកំណើតរបស់មិត្តភក្តិមួយភ្លែត>> ហើយក៏ចេញទៅបាត់។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីបានចេញពីផ្ទះទៅចូលរួមពិធីខួបកំណើតរបស់មិត្តភក្តិជាមួយនឹងបុរសជាសង្សារួចហើយ ពួកគេក៏បាននាំគ្នាទៅផឹកស៊ីនៅហាងមួយកន្លែងនៅខាងជើងស្ថានទូតរុស្ស៊ី និងបន្តទៅចូលក្លឹប អេប៉ិច ដែលនៅក្បែរនោះជាបន្តបន្ទាប់ទៀត។
លុះដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ពួកគេទាំងពីរនាក់ក៏បានត្រឡប់មកកាន់បន្ទប់សណ្ឋាគារវិញ ហើយស្ត្រីរងគ្រោះក៏បានទូរស័ព្ទទៅប្រាប់មិត្តភក្តិម្នាក់ថា <<សង្សារបស់គេមានស្រីញីច្រើន និងមិនសូវស្រឡាញ់ខ្លួនទេ>> រហូតដល់ម៉ោង៤ និង៥០នាទី ស្ត្រីរងគ្រោះក៏បានឡើងទៅលើបង្កាន់ដៃ និងលោតពីលើជាន់ទី៦ ធ្វើ សម្លាប់ខ្លួនតែម្តង។ ភ្លាមនោះបុរសជាសង្សាក៏បានរត់ចុះមកខាងក្រោម ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលទៅដល់បុគ្គលិកសណ្ឋាគារនាំគ្នារត់ទៅរកមើល ក៏បានឃើញស្ត្រីជាសង្សារបស់ខ្លួនដេកផ្កាប់មុខសន្លប់បាត់ស្មារតីនៅក្នុងអាងចិញ្ចឹមត្រីជាន់ផ្ទាល់ដី ហើយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែត្រូវក្រុមគ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ស្ត្រីវ័យក្មេងរងគ្រោះ និង បុរសជាសង្សារពួកគេទើបតែស្គាល់គ្នាបានចំនួន៥ ទៅ៦ថ្ងៃប៉ុណ្ណោះ ក៏កើតរឿងបែបនេះកើតឡើងតែម្តង ហើយបុរសរូបនោះគេចខ្លួនបាត់ស្រមោលក្រោយពេលបញ្ជូននាងទៅដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះទៅធ្វើការត្រួតពិនិត្យក្នុងសណ្ឋាគារ CA&SA កន្លែងកើតហេតុ និងសពរបស់ស្ត្រីរងគ្រោះបញ្ជាក់ថា នាងពិតជាបានស្លាប់ដោយសាតែការលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសាកសពត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តស្វាយដង្គំ៕