ស្រីស្អាតទី២និងជាបវរកញ្ញាទៀត លោតសម្លាប់ខ្លួននៅសណ្ឋាគារ CA&SA
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយកើតឡើងជាលើកទី២ ស្ថិតនៅសណ្ឋាគារ «CA&SA» ក្រោយស្រីស្អាតជាបវរកញ្ញាប្រ៊ីស្តុនម្នាក់ ហើយក៏ជានារីជនរងគ្រោះទី២ផងដែរ បានលោតសម្លាប់ខ្លួនពីលើសណ្ឋាគារ មានកម្ពស់១២ជាន់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កើតឡើងកាលពីវេលាម៉ោង០២ និង១៥នាទីរសៀលថ្ងៃទី១៨ ឧសភា នេះ ស្ថិតនៅក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុនោះទេ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះអាស់ឌី ជូលីន អាយុ១៧ឆ្នាំ ជាបវរកញ្ញាប្រ៊ីតស្តុន ដោយក្រោយកើតហេតុភ្លាមៗ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ប្រភពបន្តថា នៅមុនពេលកើតហេតុនោះ គេឃើញនារីរងគ្រោះ បានឡើងទៅស្នាក់នៅក្នុងសណ្ឋាគារនោះ ជាមួយមិត្តភក្តិម្នាក់ជាភេទទី៣ ។ ក្រោយមក គេឃើញមិត្តភក្តិជាជនទី៣នោះបានចុះមកក្រោមវិញ ហៅម៉ួតូកង់ទី៣ជិះទៅបាត់ ។ ក្រោយមកបន្តិច ស្រាប់តែនារីរងគ្រោះបានលោតចុះលើសណ្ឋាគារបង្កការភ្ញាក់ផ្អើលតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវក្នុងអគារខុនដូខាងលើនោះ ។
គួររំលឹកថា កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹកថ្ងៃទី១៣ ឧសភា កន្លងមក ស្ថិតនៅបន្ទប់លេខ៦០៣ ជាន់ទី៦របស់សណ្ឋាគារ CA&SA ស្ត្រីវ័យក្មេងម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីលោតសម្លាប់ខ្លួន ព្រោះតែខឹងនឹងសង្សារបស់ខ្លួនមានស្រីច្រើន ។