ឧកញ៉ាម្ចាស់សណ្ឋាគាររតនសម្បត្តិ ត្រូវបានចាប់ខ្លួនហើយ
ខេត្តរតនគិរី ៖ ឧកញ៉ា ស៊ីឡា ឡយ ដែលគេល្បីឈ្មោះយូរមកហើយដែលទាក់ទិននឹងគ្រឿងញៀន ប៉ុន្តែគេមិនហា៑ននិយាយទើបតែពេលនេះស្រាប់តែគេហា៑ននិយាយតែម្តងព្រោះត្រូវគេចាប់ខ្លួនទៅហើយ ទោះជានិយាយក៏មិនសូវខុសដែរព្រោះវា ជារឿងជាក់ស្តែង។ សមត្ថកិច្ចបានចាប់ខ្លួនលោកឧកញ៉ា ស៊ីឡា ឡយ នេះនៅវេលាម៉ោង៧និង៥៩នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ រតនសម្បត្តិ ទាក់ទិននឹងករណីគ្រឿងញៀន។ ជនសង្ស័យដែលត្រូវគេចាប់ខ្លួនបាននោះគឺឧកញ៉ា ស៊ីឡា ឡយ ជាម្ចាស់សណ្ឋាគាររតនសម្បត្តិ ជាជនជាតិខ្មែរ អាយុ៤៣ឆ្នាំ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោយរកឃើញពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការនេះដឹកនាំដោយឧត្តមសេនីយ៍ត្រី ផែន ឌីណាស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួច បាននាំមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី លុះនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលនេះ បានបញ្ជូនជនសង្ស័យឲ្យមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយចំនួនតួលេខនៃគ្រឿងញៀន នូវមិនទាន់ដឹងពិតប្រាកដនៅឡើយទេ។ មនុស្សម្នាទូទាំងក្រុងបានលុង ក៏ដូចជាខេត្តរតនគិរីនេះ បានលើកឡើងថា បើបង្ក្រាបបានមេខ្លោងទៅហើយនោះថ្ងៃក្រោយប្រាកដជាខេត្តរតនគិរី ឈប់មានការប្រើប្រាស់គ្រឿងញៀនទៀតហើយ៕