ពេលកំពុងធ្វើការចេញមកអើតមើលស្រាប់តែស្រែកឆោឡោតែម្តង
ខេត្តស្វាយរៀង ៖ បុគ្គលិកបំរើការងារនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងម្នាក់បានឆោឡោ ផ្អើលមនុស្សតាមដងផ្លូវ មូលហេតុដោយសារតែចោរចូលលួចកាច់សោ.កម៉ូតូយកទៅបាត់ពេលកំពុងធ្វើការ ខណៈបានដើរមកខាងក្រៅមើលម៉ូតូស្រាប់តែមិនឃើញក៏ឆោឡោហៅមិត្តរួមការងារជួយរក និងរាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៏ ។ ហេតុ ការណ៍កាច់សោ.កម៉ូតូនេះបានកើតឡើងវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀងក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ហន សាវ៉ាត់ ភេទប្រុស អាយុជាង៣៥ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមានទីលំនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ។ រីឯម៉ូតូដែលបាត់នោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-8080 ។ តាមម្ចាស់ម៉ូតូរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងមកធ្វើការដូចសព្វដងដោយចតម៉ូតូនៅមុខច្រកផ្លូវ ខណៈមានមនុស្សដើរចេញចូលច្រើននាក់ដោយគាត់មិនបានចាប់អារម្មណ៍នោះទេ ។
ប្រភពបន្តថា លុះនៅវេលាកើតហេតុគាត់ក៏ដើរមកមុខកន្លែងចតម៉ូតូដើម្បីអើតមើល ស្រាប់តែមិនឃើញក៏មានការផ្អើលឆោឡោតែម្ដង ។ បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃឆ្លាក់រួចហើយ ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕