ជួយ share ផង ចាប់បានថ្នាំញៀនដល់ទៅ.........
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ឧសភា នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំធ្វើសន្និសីទកាសែតមួយ ស្តីពីលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការនគរបាលទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
គួររំលឹកថា តាមសេចក្តីរាយការណ៍ជំហ៊ានដំបូងក្ដៅៗ ដែលមិនទាន់ជាផ្លូវការនៅឡើយឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី១៧ ឧសភា កម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលទើបត្រូវបានតែងតាំងកាលពីពេលថ្មីៗនេះ បានចុះទៅចាប់យកវត្ថុតាងគ្រឿងញៀនប្រមាណ៥០គីឡូក្រាម នៅទីតាំងមួយកន្លែងមុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពាក់ព័ន្ធករណីដកហូតយកវត្ថុតាងនោះ មន្ត្រីមន្ទីរប្រឆាំងគ្រេឿងញៀនបានបង្ហើបឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃដដែលនោះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានចេញទៅបង្ក្រាបនិងចាប់ខ្លួនក្រុមមេខ្លោងជួញដូរគ្រឿងញៀនធំ២នាក់នៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពជឿជាក់ដដែលបានបង្ហើបថា ការចាប់ខ្លួនជនសង្ស័យ២នាក់នោះ សមត្ថកិច្ចបានដកហូតយកវត្ថុតាងគ្រឿងញៀនចំនួន២គីឡូក្រាម ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា នៅមានថ្នាំញៀន៥០គីឡូក្រាមទៀត ដែលលាក់ទុកក្នុងទីតាំងមួយមុខវត្តសំរោងអណ្តែត ។ ពេលទទួលបានចម្លើយជាក់លាក់នោះហើយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងលាក់ទុកនោះទាំងយប់អធ្រាត្រ ដកហូតថ្នាំញៀន ប្រមាណ៥០គីឡូក្រាម ដែលលាក់ទុកតាមការសារភាពបានទាន់ពេលវេលា ។
មិនទាន់អាចដឹងភ្លាមៗបានទេថា គ្រឿងញៀនដែលបានរឹបអូសដ៏ច្រើនសន្ធឹកសន្ធាប់នេះជាប្រភេទអ្វីឱ្យប្រាកដនៅឡើយនោះទេ ដោយសមត្ថកិច្ចមិនទាន់មានឱកាសផ្ដល់ព័ត៌មានជាក់លាក់ណាមួយឱ្យដឹង ព្រោះខ្លាចបែកសំបុក គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៨ ឧសភា ដោយសារតែកំពុងដុតដៃដុតជើងតាមប្រមាញ់មេខ្លោងធំបន្ដទៀត ៕