វិធីព្យាបាលស្បែកខូចដោយសារពន្លឺថ្ងៃ
រយៈពេលពេញមួយឆ្នាំ ស្បែករបស់យើងរងការខូចខាតដោយសារភាពកខ្វក់ ធូលី ការបំពុលបរិស្ថាន និងកត្តាបរិស្ថាន ផ្សេងៗទៀត ។ទោះជាយ៉ាងណាក្តី អំឡុងពេលរដូវក្តៅ ស្បែក និងសក់របស់អ្នកនឹងរងការខូតខាចកាន់តែខ្លាំង ។យើងតែងតែណែនាំការព្យាបាលស្បែកខូចដោយសារកម្តៅថ្ងៃតាមវិធីធម្មជាតិ ។
លើសពីនេះទៅទៀត ដោយសារតែកាំរស្មី UV នៃព្រះអាទិត្យ វាអាចនាំឱ្យមានការរលាកស្បែក ដែលពេលខ្លះអាចនាំឱ្យមានគ្រោះថ្នាក់ក្នុងការកើតជំងឺមហារីកស្បែក ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាស្បែកដែលខូចដោយសារពន្លឺថ្ងៃ ខាងក្រោមនេះ ជាវិធីព្យាបាលតាមបែបធម្មជាតិមួយចំនួនក្នុងការថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អឡើងវិញ ។
១-ជែលប្រទាលកន្ទុយក្រពើ
ការប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើលាបនៅលើស្បែកររបស់អ្នកអាចធ្វើឱ្យស្បែកមានភាពស្រស់ស្អាត និងភ្លឺរលោង ។ ដោយសារតែជាតិទឹកជាង៩0%ដែលមានវត្តមាននៅក្នុងជែល
នេះ វាអាចជួយក្នុងការព្យាបាលស្បែកដែលខូចខាតដោយសារកម្តៅថ្ងៃ ។ ស្របគ្នានេះដែរ ដោយសារតែជាតិវីតាមីន និងប្រូតេអុីននៅក្នុងជែលនេះ វាក៏អាចជួយព្យាបាលស្បែកដែលខូចដោយសារកម្តៅថ្ងៃផងដែរ ។
២-ទឹកដោះគោ
ការប្រើប្រាស់ទឹកដោះគោដើម្បីព្យាបាលស្បែកដែលខូចខាតដោយសារពន្លឺថ្ងៃ គឺជាជម្រើសដ៏ល្អមួយ ។ ដោយសារតែជាតិប្រូតេអុីន ជាតិខ្លាញ់ និងវីតាមីនដែលមានវត្តមាននៅក្នុងទឹកដោះគោ អាចជួយក្នុងការលើកកម្ពស់ការផលិតស្រទាប់កូឡាជែន ដូច្នេះអាចជួយធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ ។
៣-ម្សៅដុតនំ
ការប្រើប្រាស់ម្សៅដុតនំនៅលើស្បែកអាចជួយទ្រទ្រង់ការព្យាបាលបានលឿនជាងមុនហេតុដូចនេះហើយវាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលស្បែកដែលខូចដោយសារកម្តៅថ្ងៃ ។
៤-តែបៃតង
ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនដែលមានក្នុងតែបៃតង វាអាចជួយក្នុងការព្យាបាលកន្លែងដែលមានបញ្ហាខូចខាតដោយសារកម្តៅថ្ងៃបានយ៉ាងងាយស្រួល ។
៥-ត្រសក់