ប្រទះឃើញសាកសពបុរសម្នាក់ ស្លៀកតែលីអូ
រាជធានីភ្នំពេញ ៖ សពបុរសម្នាក់មានសភាពហើមស្អុយទៅហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន នៅដើមរាំងកណ្តាលរាលស្រែក្នុងទំនាបបឹងដោយពុំស្គាល់អត្តសញ្ញាណឡើយ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចដើមរាំងក្នុងទំនាបបឹងមួយកន្លែង ចម្ងាយប្រមាណជិត៣គីឡូម៉ែត្រ ពីភូមិព្រែកតារ័ត្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
សពបុរសនោះមិនត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៤០ឆ្នាំ ដោយមានស្លៀកតែលីអូ និងអត់អាវ ។ តាមការប៉ាន់ប្រមាណសពបានស្លាប់ ប្រមាណជាង១០ថ្ងៃមកហើយ ។ តាមនគរបាលបានឲ្យដឹងថា សពបុរសនោះបានស្រាតខោចង.ក ភ្ចាប់ទៅនឹងដើមរាំងសម្លាប់ខ្លួន ។ ទាក់ទិនការសម្លាប់ខ្លួននេះ គេពុំដឹងថាបុរសនោះមានវិបត្តិអ្វីឡើយ ។ តាមព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៦ ខែឧសភា នេះ មានប្រជានេសាទម្នាក់បានធ្វើដំណើរ ទៅលើកលបក្នុងបឹង បានធំក្លិនស្អុយ ហើយក្រឡេកមើលជុំវិញ ឃើញសពបុរសម្នាក់នោះចង.ក សម្លាប់ខ្លួនហើមស្អុយរលួយទៅហើយក៏បានរាយការណ៍ប្រាប់នគរបាលក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
នៅព្រឹកនោះនគរបាល ក៏បានចុះទៅពិនិត្យសព ហើយបានបញ្ជាក់ថា បុរសម្នាក់នោះពិតជាចង.ក សម្លាប់ខ្លួនពិតមែន ដោយមិនមានស្គាល់អត្តសញ្ញាណឡើយ ។ សពត្រូវបាននគរបាលដឹកបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តសំបួរមាស ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីរងចាំក្រុមគ្រួសារ នឹងធ្វើបុណ្យតាមប្រពៃណី ៕