អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ត្រូវនគរបាលឃាត់ខ្លួន
អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១.ឈ្មោះ ប៊ុនធឿន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក ទី២.ឈ្មោះ សួន.ស៊ីណាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និង៣.ឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលកម្លាំងនគរបាលប៉ុស្តិ៍កំពុងជិះម៉ូតូចុះល្បាតតាមមូលដ្ធានស្រាប់តែមានឪពុកម្តាយរបស់ជនប្រើប្រាស់គ្រឿងញៀនទាំងនោះបានរាយការណ៍មកប្រាប់សមត្ថកិច្ចថាកូនរបស់ពួកគាត់កំពុងប្រើប្រាស់គ្រឿងញៀន ។ គ្រាន់តែទទួលបានព័ត៍មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបាន៣នាក់ និងដកហូតបានវត្ថុតាងរួមមានកញ្ចប់ថ្នាំប្រើប្រាស់រួចមាន ដែកកេះចំនួន២ ដបទឹកសុទ្ធចំនួន១ និងកញ្ចប់បារីចំនួន១កញ្ចប់ ក៏នាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរក្រុមប្រើប្រាស់ថ្នាំញៀនទាំង៣នាក់នោះ បានឆ្លើយសារភាពថាគ្រឿងញៀនដែលពួកគេប្រើប្រាស់នេះ គឺទិញមកពីឈ្មោះ វិន ភេទប្រុស អាយុ២៧ឆ្នាំ នៅស្រុកល្វាឯម ។
យោងតាមចម្លើយសារភាពរបស់ជនប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភូមិធំបានកសាងសំណុំរឿងបញ្ជូនទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី ៕