Header Ads

Header Ads

អត្ថប្រយោជន៍របស់ផ្សិតខ្មៅចំពោះសុខភាព


ផ្សិតខ្មៅជាប្រភេទរុក្ខជាតិម៉្យាងដែលដុះក្នុងព្រៃតាមធម្មជាតិ មានចំនួនច្រើនប្រភេទតែមានតែ ប៉ុន្មានប្រភេទតែ​ប់ុណ្ណោះដែលអាចទទួលទានបាន។ ផ្សិតខ្មៅត្រូវបានប្រើប្រាស់ជាឧសថបុរាណ សម្រាប់ប្រជាជនអាសុីរាប់រយឆ្នាំមកហើយ។ ផ្សិតខ្មៅត្រូវបានហៅឈ្មោះទៅតាមតំបន់ នឹងតាមភាសារបស់ជនជាតិនីមួយៗដូចជា Shiitake  ផ្សិតព្រៃ ផ្សិតអូក ឬក៏ ផ្សិតប៉ាសានៀ។ ថ្វីត្បិតតែផ្សិតខ្មៅអាចយកទៅប្រើជាឧសថបុរាណបានមែនប៉ុន្តែអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យឯកទេសជាមុនសិនមុននឹងសម្រេចចិត្តប្រើវា។
ជាធម្មតាក្នុងផ្សិតខ្មៅស្រស់ 3.5oz​ ឬ 99.2g មានផ្ទុកទៅដោយសារធាតុសរសៃFiber 3g កាបូហៃដ្រេត cabohydrates 7g ប្រូតេអុីនprotein 2.2g នឹង ថាមពល 35cal។ ផ្សិតខ្មៅមានផ្ទុកអាសុីតអាមីណូ18ប្រភេទ រូមទាំង ជាតិដែក  Naicin និង វីតាមីន បេ។ Naicin ជួយដល់ការរំលាយអាហារធ្វើអោយរាងកាយងាយបឺតស្រូបយកសារធាតុចិញ្ចឹមពីអាហារ។ សារធាតុដែកជួយរាងកាយផលិតគ្រាប់ឈាមក្រហម។ វីតាមីនបេជួយអោយប្រព័ន្ធស៊ាំរាងកាយទប់ទល់មេរោគ វីរុស និឹង បាក់តេរីចង្រៃផងដែរ។
Lentinan ជាសារធាតុស្ករមួយប្រភេទត្រូវបានរកឃើញមាននៅក្នុងផ្សិតខ្មៅដោយក្រុមអ្នកស្រាវជ្រាវ International Immunopharmacology នៅក្នុងឆ្នាំ2009។ វាត្រូវបានគេសន្និដ្ឋានថាអាចការពារការបង្ករោគនៃជម្ងឺ គ្រុន ចាញ់បាន។ នោក្នុងឆ្នាំ2011 ដោយមានស្រាវជ្រាវបន្ថែមពី The Journal of Nutrition បានបញ្ចាក់ច្បាស់ថា Lentinan អាចការពារជម្ងឺរលាកសន្លាក់បាន។
ក្រុមអ្នកវិទ្យាសាស្រ្តបានសិក្សាLentinan ដោយប្រើវាក្នុងការព្យាបាលករណីជំងឺមហារីកមាត់ហើយបានរកឃើញថាវាមានប្រសិទ្ធភាព នៅពេលដែលប្រើLentinanបូកនឹងការព្យាបាលដោយសារធាតុគីមី Chemotherapy។ អត្ថបទមួយចុះផ្សាយនៅក្នុងទស្សនាវដ្តីជប៉ុននាឆ្នាំ2010ស្តីអំពីជំងឺសើរស្បែកបានរាយការណ៍ថាប្រសិនបើអ្នក ស្រូបស្ព័រផ្សិតខ្មៅនៅក្នុងបរិស្ថានជុំវិញខ្លួនដែលអ្នករស់នៅវាអាចបង្កឱ្យមានជម្ងឺហឺត។ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានបង្ហាញពីជំងឺមួយប្រភេទដែលគេហៅថា "ជំងឺរលាកស្បែក Shiitake"។ពួកគេបាននិយាយថាប្រសិនបើរាងកាយរបស់អ្នកមានភាពទទួលយកខ្ពស់(sensitive)ជាមួយ Lentinan, អ្នកអាចមានអាការះកន្ទួលស្បែកនៅលើដងខ្លួន,ដៃនិងជើងរបស់អ្នក។ ជាធម្មតាការចេញកន្ទួលរមាស់នេះកើតឡើងមួយទៅពីរថ្ងៃបន្ទាប់ពីការទទួលទានផ្សិតខ្មៅឆៅឬឆ្អិនពាក់កណ្តាល។
ក្បួនឱសថបុរាណចិនបានប្រើផ្សិតខ្មៅចំពោះអ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់,atherosclerosis និងជាថ្នាំប៉ូវកំលាំងដើម្បីផ្តល់ប្រយោជន៍ដល់សុខភាពទូទៅ។ឯក្បួន ឱសថបុរាណរបស់ជប៉ុនបានប្រើ ផ្សិតខ្មៅដើម្បីព្យាបាលប៉ារ៉ាស៊ីត,ជំងឺបេះដូងនិងការព្យាបាល ការអស់កម្លាំង។
Powered by Blogger.